ព័ត៌មានជាតិ
កម្ពុជា អំពាវនាវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធលើការចងក្រងឯកសារពិភពលោកដែលគ្មានមីន
កម្ពុជា តាមរយៈទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអំពាវនាវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធលើការចងក្រងឯកសារតម្រង់ទិស ដើម្បីពិភពលោកគ្មានមីន។
ការអំពាវនាវនេះ ស្របពេលដែលលោក លី ធុជ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយគណៈកម្មការនានានៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំនៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាពនិងវិធានការសំខាន់ៗ សម្រាប់រៀបចំសេចក្តីថ្លែងការណ៍នយោបាយ និងផែនការសកម្មភាពសៀមរាប-អង្គរ រយៈពេល៥ឆ្នាំទៅមុខ ដែលជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។

ជាមួយគ្នានោះ លោក លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានជំរុញឱ្យភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវីញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ។
ជាពិសេស ការដាក់ចេញនូវសេចក្តីថ្លែងការណ៍នយោបាយ និងផែនការសកម្មភាពសៀមរាប-អង្គរ ប្រកបដោយការយកចិត្តទុកខ្ពស់ ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


