Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្តតាកែវ តាមរកមុខក្រុមកាប់ដាវនៅស្រុកត្រាំកក់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តតាកែវ បន្តតាមរកមុខ និងចាត់វិធានការចំពោះក្រុមក្មេងទំនើងដែលបានប្រើដាវដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់​ ខេត្តតាកែវ ត្រង់ចំណុចផ្សារអង្គតាសោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីវេទិកាសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «កុំប្រកួតប្រជែងកាប់ដាវ ម្សិលមិញ បញ្ជាឱ្យចៅហ្វាយខេត្តតាកែវ រកឱ្យឃើញក្រុមកាប់ដាវនៅត្រាំកក់ ឥលូវរកបាន២ ៣នាក់ហើយ តាមរកឱ្យឃើញថែមទៀត»

បទបញ្ជារបស់សម្ដេចធិបតី ធ្វើឡើងក្រោយមានក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូប្រដេញវាយគ្នាដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកមួយចំនួនពាក់ព័ន្ធនឹងករណីជិះម៉ូតូដេញកាប់គ្នានេះ។ ចំពោះទិសដៅបន្ត កម្លាំងជំនាញ បាននិងកំពុងសាកសួរជនសង្ស័យដែលឃាត់ខ្លួនបាន ដើម្បីឈានទៅឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម