ព័ត៌មានជាតិ
គយ ថា ពន្ធនាំចូលទូរសព្ទ Nokia ចុចពិល បង់មិនដល់១ដុល្លារផង មិនមែន៩៣ដុល្លារទេ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញមកបភ្លឺថា ពន្ធ និងអាករនាំចូលលើទូរសព្ទប្រភេទ Nokia ចុចពិល ដែលត្រូវបង់ គឺ០,៧៧៥ដុល្លារប៉ុណ្ណោះ មិនមែន ៩៣ដុល្លារទេ។

សេចក្តីបំភ្លឺបន្ថែម ស្តីពីកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបំភ្លឺដូច្នេះថា៖ «មុខទំនិញ ទូរសព្ទមានពន្ធនិងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥x ១៥,៥% = ០,៧៧៥USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិកដូចមានការលើកឡើងមួយចំនួនឡើយ»។

ការបំភ្លឺខាងលើនេះ ដោយហេតុថា មានមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់ និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែជាការកត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធ និងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


