ព័ត៌មានជាតិ
ពលការិនីមកពីប្រទេសអារ៉ាប៊ីសាអូឌីត រីករាយពេលក្រសួងប្រាប់ពីឱកាសការងាររាប់ម៉ឺនកន្លែង និងការសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ ដោយឥតគិតថ្លៃ
ភ្នំពេញ ៖ ក្រុមពលការិនី ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងក្តីរីករាយក្រៃលែង នៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារជាង៥ម៉ឺនកន្លែង និងឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈជូនពួកគាត់ដោយឥតគិតថ្លៃ។

ក្រុមពលការិនីដែលទើបបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ព្រោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាពិសេស ពួកគាត់បានទទួលការណែនាំនូវឱកាសការងារល្អៗ ដោយមិនចាំបាច់ឲ្យពួកគាត់ពិបាកក្នុងការស្វែងរកការងារធ្វើនោះទេ ហើយថែមទាំងផ្សព្វផ្សាយពីឱកាសសិក្សាជំនាញបច្ចេកទេសជូនពួកគាត់ ដោយមិនគិតថ្លៃថែមទៀត។

ពលការិនី ខា សុខៃ បាននិយាយថា «ខ្ញុំមានតែអរគុណហើយរំភើបខ្លាំង។ ខ្ញុំចង់រកការងារធ្វើដោយសារចង់មានលុយមើលជំងឺម៉ាក់ ដោយសារឥលូវម៉ាក់កើតជំងឺទឹកនោមផ្អែមខ្វះខាតលុយ»។ សុខៃ បន្ថែមថា «ក្នុងចិត្តខ្ញុំចង់ធ្វើការសាឡន ព្រោះដោយខ្ញុំចូលចិត្តសាឡន ណាមួយក៏ចង់រៀនចង់ចេះដែរ។ កាលខ្ញុំនៅក្មេងអត់ដែលរៀនទេរហូតដល់ឥលូវ អ៊ីចឹងខ្ញុំនឹងជ្រើសរើសរៀនខាងសាឡន ព្រោះខ្ញុំចូលចិត្ត»។

ចំណែក ពលការិនី ផង សុភី បានប្រាប់ថា «ខ្ញុំចាប់អារម្មណ៍ជំនាញខាងកសិកម្ម ប៉ុន្តែខ្ញុំចាស់ហើយចង់ធ្វើការជាង ព្រោះមានម្ដាយចាស់ និងកូនតូចត្រូវចិញ្ចឹម។ ដូច្នេះខ្ញុំត្រូវធ្វើការដើម្បីរកលុយ»។

ដោយឡែក ពលការិនី ញ៉េប សុភា បានគូសបញ្ជាក់ថា «ខ្ញុំគិតថាល្អខ្លាំងមែនទែន ព្រោះកន្លងមកមិនមែន ខ្ញុំមិនចង់រៀនទេ តែមកពីអត់មានលុយ ហើយធ្វើតែការងារឲ្យគេ។ ខ្ញុំចាប់អារម្មណ៍ការងារកាត់ដេរ ប្រហែលរើសជំនាញកាត់ដេរ»។

ជាមួយគ្នានោះ ក្រុមពលការិនី បានអរគុណរាជរដ្ឋាភិបាល ដែលមិនត្រឹមតែសម្របសម្រួល យកចិត្តទុកដាក់ពួកគាត់ឲ្យបានត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាពនោះទេ គឺថែមទាំងផ្សព្វផ្សាយពីឱកាសការងារ និងការសិក្សាជំនាញបច្ចេកទេសដល់ពួកគាត់ ដោយឥតថ្លៃហើយ និងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។

សូមជម្រាបថា អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុកជាង៥ម៉ឺន កន្លែង ព្រមទាំងការសិក្សាជំនាញបច្ចេកទេស ដល់ពលការិនីចំនួន ៦នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឲ្យក្រុមពលការិនី មានការងារធ្វើពិតប្រាកដ មានជំនាញមួយពិតប្រាដក រកចំណូលបានសមរម្យសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


