ព័ត៌មានជាតិ
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ១៥ នាក់ បន្ថែមទៀត បានមកដល់ កម្ពុជា ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល
ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥ នាក់ បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះ ពលការិនីវិលត្រឡប់មកមាតុប្រទេសវិញ សរុបបានចំនួន ៧៨ នាក់ រួចហើយ។

ការមកដល់របស់ពលការិនីទាំងអស់ ត្រូវបានទទួលយ៉ាងកក់ក្ដៅពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួលនៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្ដីការក្រសួង។
សូមរំលឹកថា ក្រោយមានការសម្របសម្រួលរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីសរុបចំនួន ៧៨ នាក់ហើយ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និង ការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររាប់ម៉ឺនកន្លែង ដែលមានក្នុងស្រុក និងនៅជិតភូមិឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរទៅកាន់គេហដ្ឋាន។ ចំណែកពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា៕







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


