Connect with us

ព័ត៌មានជាតិ

តើកម្ពុជាមានមន្ទីរពិសោធន៍រកវីរុសកូវីដ-១៩ នៅទីណាខ្លះ?

បានផុស

នៅ

កម្ពុជាកំពុងមមាញឹកធ្វើយុទ្ធនាការប្រឆាំង ជំងឺកូវីដ-១៩ ពិសេសគឺ បញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ដែលជាការឆ្លងមេរោគកូវីដ-១៩ ចូលសហគមន៍លើកទី៣ ហើយមាន​សភាព​ធ្ងន់ធ្ងរ​ជាង​ព្រឹត្តិការណ៍មុនៗ​ទៅ​ទៀត។ ក្នុង​រង្វង់ជិតមួយសប្ដាហ៍នេះ មានអ្នក​ឆ្លង​កូវីដ-១៩ កើនឡើងយ៉ាងខ្លាំង ស្របពេលមន្ត្រីសមត្ថកិច្ចកំពុងស្វះស្វែងរកអ្នកពាក់ព័ន្ធឯទៀតដើម្បីធ្វើតេស្តរកមេរោគ។

លោក​វេជ្ជបណ្ឌិត ដួង វាសនា ​ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា បច្ចុប្បន្នមានកម្ពុជាមានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន២កន្លែងនៅភ្នំពេញ និង២កន្លែងទៀតនៅតាមបណ្ដាខេត្ត ទន្ទឹមពេលក្រសួងសុខាភិបាលកំពុងសាងសង់មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នេះនៅខេត្តមួយទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង ​វាសនា មានប្រសាសន៍ថា៖ មន្ទីរពិសោធន៍រកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ មាននៅ វិទ្យាស្ថាន ប៉ាស្ទ័រ និងជាតិសុខភាពសាធារណៈ ចំណែកមន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ១៩ នៅតាមខេត្តគឺនៅ សៀមរាប និងបាត់ដំបង ហើយមន្ទីរពិសោធន៍នៅខេត្តព្រះសីហនុមិនទាន់ដំណើរការទេ ដោយកំពុងសាងសង់អគារជិតរួចរាល់ហើយ”។

លោក ដួង ​វាសនា បញ្ជាក់បន្ថែមទៀតថា មន្ទីរពិសោធន៍ធ្វើតេស្តកូវីដ-១៩ ទាំងនោះ មានទីតាំងស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តនីមួយៗ។ ក្រសួងសុខាភិបាលបានតម្រូវឱ្យមន្ទីរពិសោធន៍តាមបណ្ដាខេត្តធ្វើតេស្តលើសំណាករកមេរោគកូវីដ-១៩ផងដែរ ដើម្បីកុំឱ្យចាល់មកភ្នំពេញច្រើនពេក ពិសេសក្នុងករណីប្រញាប់បន្ទាន់។

លោក រឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩នៅ បាត់ដំបង ក៏ដូចជានៅខេត្តសៀមរាប គឺកំពុងសាងសង់មិនទាន់សាងសង់រួចរាល់ទាំងស្រុងដូចគ្នា។

លោក រឿង ប៊ុនរេត មានប្រសាសន៍បន្តថា៖ “នៅខេត្តបាត់ដំបង អាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួនតិចតួច ឬករណីបន្ទាន់។ ក្នុងករណីពិសេស គឺត្រូវផ្ញើសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ”។

លោក ដួង វាសនា មានប្រសាសន៍ឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងស្ថានភាពធម្មតា បានជាង ១,០០០ សំណាក ក្នុងមួយថ្ងៃ និងក្នុងករណីផ្ទុះខ្លាំង គឺអាចធ្វើតេស្តរកមេរោគកូវីដ-១៩បានជាង ៣,០០០ សំណាកឯណោះ ក្នុងមួយថ្ងៃ។

ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រូបនេះ បានឱ្យដឹងថា ចំពោះមន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩នៅតាមបណ្ដាខេត្ត អាចធ្វើតេស្តរកមេរោគមិនច្រើនដូចនៅភ្នំពេញទេ។

លោក ដួង វាសនា មានប្រសាសន៍បញ្ជាក់ថា៖ “ដោយសារម៉ាស៊ីនធំរបស់គាត់អត់ទាន់មកដល់ ហើយមន្ទីរពិសោធន៍របស់គាត់ក៏មិនទាន់សាងសង់រួចរាល់ដែរ។ គាត់មានតែម៉ាស៊ីនប្រភេទផ្សេង ដែលអាចធ្វើតេស្តរកមេរោគតិចក្នុងមួយថ្ងៃ គឺអាចធ្វើតេស្តបានជាង១០០សំណាក”។

លោក វាសនា មានប្រសាន៍ថា សម្រាប់បច្ចុប្បន្ន នៅកម្ពុជា មានតែនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមួយកន្លែងទេ ដែលអាចធ្វើតេស្តរក និងកំណត់ អត្តសញ្ញាណមេរោគកូវីដ-១៩បំប្លែងថ្មី។

លោក មានប្រសាសន៍បញ្ជាក់ថា៖ “នៅពេលនេះ កម្ពុជាមិនទាន់រកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីបន្ថែមទៀតនោះទេ គឺមានតែ៦ករណីដដែល ដោយ៣ករណីរកឃើញក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប្រាប់ កម្ពុជាថ្មី ថា ក្នុងចំណោមមេរោគថ្មីហ្នឹង វាមានចំនួន៦ករណី ហើយក្នុងនោះ៣ករណីមកពីព្រះរាជាណាចក្រអង់គ្លេស និង៣ករណីទៀត គឺពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ប្រភេទថ្មី គឺក្រុមការងារពិនិត្យរកតែលើសំណាកណាដែលមានវីរុសច្រើន ដើម្បីចង់ដឹងថា តើសំណាកដែលមានមេរោគច្រើននោះ វាជាប្រភេទមេរោគអ្វី”។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍បញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មីទាំងអស់នៅក្នុងពិភពលោក។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញទិន្នន័យនៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា មកដល់ពេលនេះ នាយកដ្ឋានបានធ្វើតេស្តចំនួន ៤៨០,១០៥​ ស្មើនឹង​ ២៨,៥៧៧ ក្នុង១លាននាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៦៦នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៨៧នាក់ និងពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារមេរោគកូវីដនេះទេ។ ក្នុងចំណោមអ្នកជំងឺសរុប មានអ្នកជំងឺចំនួន២៥៩នាក់ ពាក់ព័ន្ធការឆ្លងចូលសហគមន៍លើកទី៣ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដោយបានរកឃើញ២៦ករណីថ្មីកាលពីម្សិលមិញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?
សូមប្រយ័ត្ន! មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម