Connect with us

ព័ត៌មានជាតិ

ប្រកាសសាខា និងបញ្ចូលសមាជិកបក្សជាង ៥០០ រូប ឈានឆ្ពោះយកជ័យជម្នះបោះឆ្នោតឆ្នាំ ២០២៧-២០២៨

បានផុស

នៅ

គណបក្ស​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ប្រកាស​សាខា​គណបក្ស ភ​.​ព ១៦ ភ​.​ព ១៧ ភ​.​ព ១៨ កែសម្រួល​សមាសភាព​សមាជិក​សាខា​គណបក្ស ភ​.​ព ១១ ភ​.​ព ១៤ និង​បញ្ចូល​សមាជិក-សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ជាង ៥០០ រូប ដើម្បី​ឈាន​ឆ្ពោះ​ទៅ​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៧-២០២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ ក្រោម​អធិបតីភាព លោក ឃួង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ផ្លូវ ២០០៤ ខណ្ឌ​សែន សុខ។

លោក ឃួង ស្រេង មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​ប្រកាស​សាខា​គណបក្ស ភ​.​ព ១៦ ភ​.​ព ១៧ ភ​.​ព ១៨ កែសម្រួល​សមាសភាព​សមាជិក​សាខា​គណបក្ស​ភ​.​ព ១១ ភ​.​ព ១៤ និង​បញ្ចូល​សមាជិក-សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​ពេលនេះ ដើម្បី​ត្រៀម​ឈាន​ឆ្ពោះ​ទៅ​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៧-២០២៨ ខាងមុខ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ប្រាកដនិយម​ខ្ពស់។ តាមរយៈ​ការ​បញ្ចូល​សមាជិក​ថ្មី​ចំនួន​ជាង ៥០០ រូបនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​រុងរឿង។ សមាជិក-សមាជិកា​ទាំង​ជាង ៥០០ នាក់​នេះ នឹង​ក្លាយ​ជា​ប្រតិបត្តិ​ករ ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ថ្ងៃ​អនាគត។

លោក ឃួង ស្រេង បន្ត​ថា តាមរយៈ​គម្រោង “​ព្រែកជីក​ហ្វូណន​-​តេ​ជោ​” យើង​ពិត​ជា​បាន​ឃើញ​ច្បាស់​ពី​នរណា​ដែល​ជា​អ្នកស្នេហាជាតិ ហើយ​នរណា​ជា​អ្នក​បំផ្លិចបំផ្លាញ​ជាតិ​ពិតប្រាកដ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​បន្ត​នូវ​ការ​កសាង​ប្រទេសជាតិ រហូត​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃ​នេះ។

លោក ឃួង ស្រេង លើកឡើង​ទៀត​ថា សន្តិភាព សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រក​បាន​មក​ដោយ​លំបាក ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​នេះ​ឲ្យ​បាន​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។ បន្ថែម​ពី​នេះ សម្ដេច​តេ​ជោ នៅ​បាន​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ចេញពី​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​កូវីដ-១៩ ថែមទៀត។ ផ្ដល់​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ជូន​ប្រជាពលរដ្ឋ អ្វី​ដែល​សំខាន់​នោះ គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត ក្នុងចំណោម​សិទ្ធិ​ទាំង ១០ របស់​អង្គការ​អន្តរជាតិ។ ជាងនេះ​ទៅ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា នូវ​បាន​ដោះស្រាយ​បញ្ហា​ធំៗ របស់​ជាតិ យ៉ាង​ច្រើន​ទៀត រួម​ទាំង​ការ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ការ​ស្ដារ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ការ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា លេចមុខលេចមាត់​នៅ​លើ​ឆាក​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​នេះ សមាជិក-សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ជាង ៥០០ នាក់ ក៏​ទទួល​បាន​ថវិកា​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម