ព័ត៌មានជាតិ
ត្បិតមិនចូលរួម តែសម្ដេចតេជោ ប្រាប់ទូតអឺរ៉ុបថា សម្ដេច កំពុងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន
ត្បិតសម្ដេចតេជោ ហ៊ុន សែន ប្រកាសថាមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ក៏ប៉ុន្តែសម្ដេចតេជោ ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី១២ នេះ សម្ដេច ក៏កំពុងតាមដានមើលលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី។

សម្ដេចតេជោ ប្រាប់យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
តាមរយៈជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា បញ្ហាសង្គ្រាមរុស្សីនិងអ៊ុយក្រែន គឺមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។

គួរឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ដែលតាមការគ្រោងទុកកិច្ចប្រជុំុំនេះ អញ្ជើញប្រទេស និងអង្គការចំនួន១៦០ ឱ្យចូលរួមប្រជុំ(ក្នុងនោះភាគី៩០ប្រទេស និងអង្គការប្រកាសថាចូលរួម) ប៉ុន្តែបែជាមិនអញ្ជើញប្រទេសរុស្ស៊ី ជាភាគីកំពុងប្រឈមចុងអាវុធជាមួយអ៊ុយក្រែនឡើយ។
កិច្ចប្រជុំនេះ ក៏អញ្ជើញភាគីកម្ពុជាទៅចូលរួម ប៉ុន្តែកម្ពុជា ប្រកាសបដិសេធថាមិនចូលរួមឡើយ។ ជុំវិញការមិនចូលរួមនេះ សម្ដេចតេជោ ហ៊ុន សែន អះអាងថាគឺជាសិទ្ធិសម្រេចរបស់កម្ពុជាទាំងស្រុង មិនមែនជាដាក់សម្ពាធ ឬបង្គាប់ពីសំណាក់ប្រទេសចិនឡើយ។

សូមភ្ជាប់ជូនបន្តិចថា ក្នុងជំនួបជាមួយប្រធានសភាអ៊ុយក្រែន តាមរយៈប្រព័ន្ធវីដេអូ សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែនថា សន្និសីទស្ដីពីសន្តិភាពអ៊ុយក្រែន នឹងមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


