ព័ត៌មានជាតិ
ឯកឧត្តមហ៊ុន ម៉ានី ៖ ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា។ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១០ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៣រូប(ស្រី ១៨រូប)។

មានប្រសាសន៍ក្នុងវគ្គអប់រំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចម្បងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសមិទ្ធផលនៃការងារស្នូលសំខាន់ៗ ក្នុងការឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងចំនួន ៦ដង ដោយបានជ្រើសរើសមន្ត្រីរាជការចំនួន ៩៧៥នាក់ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងរៀបចំការប្រឡងប្រជែងគ្រូបឋមសិក្សា ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៣៨,១៦៨នាក់ ហើយបច្ចុប្បន្នក្រសួង ក៏បាន និងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ផងដែរ។

បន្ថែមពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគោលការណ៍ដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងជំរុញចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងការកែទម្រង់ និងលើកកម្ពស់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់សម្តេចធិបតី ក្នុងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ។ ជាងនេះ ត្រូវចូលរួមក្នុងការងារគណបក្សបន្ថែមទៀតធ្វើយ៉ាងណាឱ្យការងារ ទាំងបក្ស ទាំងរដ្ឋ និងការងារមហាជន ដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបដែរថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ មានការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដើម្បីផ្តល់នូវពុទ្ធិ និងចំណេះដឹង ក៏ដូចជាបទពិសោធន៍ ដែលវាគ្មិនធ្លាប់បានជួបប្រទះកន្លងមក ទៅលើទិដ្ឋភាពនៃការដឹកនាំ ទិដ្ឋភាពនៃការគ្រប់គ្រងការងាររដ្ឋ ការងារបក្ស សង្គម និងមហាជន ជូនទៅដល់សិក្ខាកាមទាំងអស់គ្នា។វគ្គអប់រំនយោបាយនេះធ្វើឡើងក្នុងគោលបំណង ផ្ដល់ជាចំណេះដឹងសំខាន់ៗ និងចាំបាច់មួយចំនួនដល់មន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេន អំពីវិធីសាស្ត្រត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រ ការលើកកម្ពស់ការយល់ដឹងពីបុព្វហេតុ សមិទ្ធផល និងមេរៀនប្រវត្តិសាស្ត្រ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


