ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ជាអ្នកការពារជាតិ ដាច់ខាតត្រូវប្រឆាំងជាមួយនឹងគ្រឿងញៀន
ក្នុងនាមជាអ្នកការពារជាតិ និងការពារសុវត្ថិភាពជូនប្រជាជន ដាច់ខាតត្រូវតែប្រឆាំងជាមួយនឹងគ្រឿងញៀន កុំពាក់ព័ន្ធ ឱ្យសោះជាមួយគ្រឿងញៀន។ នេះជាសារក្រើនរម្លឹករបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ទៅកាន់កងកម្លាំងប្រដាប់អាវុធ នៃយោធភូមិទី២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានសម្ដែងនូវការអរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជាន និងថែរក្សាការពារសុខសន្តិភាពយ៉ាងគត់មុត ជូនជាតិមាតុភូមិ។
តែដោយស្ថិតក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានប្រកាសដាក់ចេញយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសការចាត់វិធានក្ដៅចំពោះកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានក្រើនរម្លឹកដល់កងទ័ពទាំងអស់ថា ក្នុងនាមជាអ្នកការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ដាច់ខាតត្រូវប្រឆាំងជាមួយគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ជាកងកម្លាំងប្រដាប់អាវុធ សូមគោរពឯកសណ្ឋាន តួនាទី ភារកិច្ច និងវិន័យរបស់ខ្លួន ហើយជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន នឹងបំផ្លាញដល់សង្គមជាតិទាំងមូល ប្រសិនបើមិនរួមគ្នាទប់ស្កាត់គ្រប់រូបភាព រួមទាំងការប្រើប្រាស់ទេនោះ។
លើសពីនេះ ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានគូសរំលេចពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកំណែទម្រង់កាន់ តែស៊ីជម្រៅ តាមអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុករលួយ និងធានាការអភិវឌ្ឍដោយចីរភាពនៅកម្ពុជាកាន់រីកចម្រើនជឿនលឿន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?


