ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ កម្ពុជា អាចនឹងរៀនពីគំរូអភិវឌ្ឍន៍របស់សិង្ហបុរី តែមិនចម្លងទាំងស្រុង
លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា អាចនឹងរៀនពីគំរូនៃភាពជោគជ័យលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់សិង្ហបុរី តែកម្ពុជាមិនចម្លងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងស្រុងឡើយ ព្រោះសិង្ហបុរី និងកម្ពុជា មានភាពខុសគ្នាច្រើន។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសសិង្ហបុរី ដែលរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ ថ្លែងសង្កត់ធ្ងន់ដូច្នេះថា« កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ ជាការពិត ច្បាស់ជាចាប់អារម្មណ៍ ច្បាស់ជាចង់រៀនសូត្រជុំវិញគំរូអភិវឌ្ឍន៍នៃសាំងហ្គាពូ(សិង្ហបុរី) ប៉ុន្តែគ្មានបំណងចង់ធ្វើតាមសាំងហ្គាពូ១០០ភាគរយ គ្មានបំណងចង់ធ្វើតម្រាប់តាមសាំងហ្គាពូនោះទេ ពីព្រោះកម្ពុជាជាកម្ពុជា សិង្ហបុរីជាសិង្ហបុរី ប្រជាជនកម្ពុជាជាប្រជាជនកម្ពុជា ប្រជាជនសិង្ហបុរីជាប្រជាជនសិង្ហបុរី វប្បធម៌ ប្រវត្តិសាស្ត្រ ផ្នត់គំនិតរបស់ប្រជាជនសិង្ហបុរី មិនដូចគ្នាទាល់តែសោះនឹងវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»។
តាមលោក ហ្សង់ ហ្រ្វង់ស័រតាន់ កម្ពុជា អាចសិក្សាពីចំណុចខ្លាំងរបស់សិង្ហបុរី ឬប្រទេសផ្សេងទៀត ហើយអនុវត្តន៍តាម។ លោក ក៏បានរម្លឹកពីអ្វីដែលសម្ដេចធិបតី ធ្លាប់លើកឡើងថា កម្ពុជា ត្រូវជៀសវាងយកគម្រូតាមប្រទេសណាមួយ១០០ភាគរយ ឬ២០០ភាគរយ តែត្រូវយកចំណុចខ្លាំងមកសិក្សា ហើយអនុវត្តន៍តាម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកថា «ប្រជាជនខ្មែរយើងគួររៀនសូត្រ គួរយល់ដឹងថាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»។
ក្នុងន័យនេះ លោកបានគូសរំលេចថា ចាប់តាំងពីឆ្នាំ១៩៦៥មក ប្រទេសសិង្ហបុរី គឺពេញដោយសន្តិភាព គ្មានឡើយសង្គ្រាម ហើយមិនដែលស្គាល់ មិនដែលជួបប្រទះវិបត្តិអស្ថិរភាពនយោបាយឡើយ ហេតុនេះហើយសិង្ហបុរីខ្លាំង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


