ព័ត៌មានជាតិ
លោក ប៉ែន បូណា ថា ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ ដែលត្រូវបន្សាប
ក្រុមប្រឆាំងជ្រុលនិយម និងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាង ជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែ ទាំងអស់គ្នាគឺជាវ៉ាក់សាំងការពារ និងបន្សាបមេរោគទាំងនោះតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ។

នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤។
លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេស ពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។ លោក បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទនភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ទាំងអស់គ្នាមិនអនុញ្ញាតឱ្យអ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលបានឡើយ។

ជាអធិបតីក្នុងពិធីនេះដែរ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់លោក ប៉ែន បូណា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យសម្រាប់រដ្ឋបាលខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល។ លោកបានចាត់ទុកការងារនេះ ពិតជាមានសារសំខាន់សម្រាប់រដ្ឋបាលខេត្តទាំងមូល។
លោកអភិបាលរង បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងដំណើរការនៃការគ្រប់គ្រងដឹកនាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាតាមមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្ត ទទួលបានសមិទ្ធផលគួរជាទីមោទនៈ ព្រមទាំងការអភិវឌ្ឍរីកដុះដាលលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃក្តី ក៏នៅមានបញ្ហាមួយចំនួន ដែលតែងតែកើតមានឡើងបណ្តាលមកពីភាពខ្វះចន្លោះនៃការគ្រប់គ្រងព័ត៌មាន ជាហេតុនាំឱ្យពលរដ្ឋទូទៅខ្វះព័ត៌មាន ខណៈការបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានឆបោក និងព័ត៌មានញុះញង់ផ្សេងៗរបស់អង្គភាពនៅមានកម្រិតនៅឡើយ។

អាស្រ័យហេតុនេះ តាមរយៈវគ្គបណ្តុះបណ្តាលតម្រង់ទិសនៅថ្ងៃនេះ នឹងជួយពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងនាំពាក្យ របស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជារដ្ឋាភិបាលឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។ ការនេះជាការបញ្ជាក់បន្ថែមរបស់លោក ឌឹម បូរ៉ា៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


