ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តព្រះវិហារ ចុះណែនាំដល់ពលរដ្ឋដើម្បីការពារ និងកម្ចាត់សត្វដង្កូវដែលបំផ្លាញដំណាំ
បន្ទាប់ពីទទួលបានព័ត៌មានពីករណីសត្វដង្កូវបំផ្លាញដំណាំរបស់ពលរដ្ឋ នៅបណ្តាស្រុកមួយចំនួន ជាពិសេសស្រុកគូលែន ជាច្រើនគ្រួសារ ទើបមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាកសិករឱ្យយល់ដឹងអំពីវិធានការការពារ និងកម្ចាត់សត្វដង្កូវទាំងនេះ។

លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា សត្វដង្កូវស៊ីបំផ្លាញដំណាំស្រូវនេះ គឺមិនមែនជាស៊ីទូទៅនោះទេគឺនៅក្នុងស្រុកគូលែន គឺវាស៊ីនៅតាមតំបន់១ចំនួន។ លោកបន្តថា វាមិនប៉ះពាល់ដល់ផលស្រូវប៉ុន្មានដែរទេ ពីព្រោះអាយុស្រូវនៅមិនទាន់បង្កើតជាគួរ ឬក៏គ្រាប់នោះដែរ។ ម្យ៉ាងវិញទៀតលោកថាសត្វដង្កូវវាស៊ីនេះគឺដោយសារមិនមានទឹកត្រាំដើមស្រូវបើកាលណាមានទឹកហើយនោះប្រាកដជាវាលែងស៊ីហើយ។

លោកបន្តថា បច្ចុប្បន្ននេះសត្វដង្កូវកំពុងស៊ីបំផ្លាញដំណាំប្រជាពលរដ្ឋអស់មួយចំនួនតូចក្នុងស្រុកគូលែន និងស្រុកមួយចំនួនទៀត តែមន្ត្រីជំនាញបានចុះណែនាំដល់ពលរដ្ឋ និងជួយទប់ស្កាត់រួចហើយ។ លោកបញ្ជាក់ថា នៅក្នុងការចុះអប់រំផ្សព្វផ្សាយនោះ មន្ត្រីជំនាញបានណែនាំដល់ប្រជាកសិករនូវវិធានការមួយចំនួនដើម្បីចូលរួមការពារទប់ស្កាត់ និងកម្ចាត់សត្វដង្កូវឱ្យបានទាន់ពេលវេលា ដូចជា ការជីកបង្ហូរស្ទាក់កម្ចាត់ដោយដាក់ផេះ ឬកន្ទក់ក្នុងចង្អូរ, ពន្លិចទឹកក្នុងស្រែឱ្យផុតចុងស្រូវរយៈពេលចន្លោះ២ ទៅ៣ថ្ងៃ សម្អាតស្មៅក្នុង និងតាមភ្លឺស្រែជាដើម។ លោកបញ្ជាក់ទៀតថា ប្រការដែលមានការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះ គឺដំណាំផ្លែល្ពៅ និងផ្លែពោត ព្រោះផ្លែទាំងនេះបើដង្កូវវាស៊ីហើយអាចចូលក្នុងផ្លែទាំងនោះធ្វើឱ្យខូចបាន៕



ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


