ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើតាមដងផ្លូវឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំខាងមុខ
ថ្លែងក្នុងពិធីដាំដើមឈើប្រភេទឈើលឿងរាជចំនួន ២២២ដើម ក្នុងគម្រោង ធី-ដើមឈើសម្រាប់ជីវិត (Project T-Trees for Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លើកឡើងថា រដ្ឋបាលខេត្តសៀមរាប គ្រោងដាំដើមឈើនៅតាមដងផ្លូវឱ្យបាន១ម៉ឺនដើមក្នុងរយៈពេល២ឆ្នាំខាងមុខ។

លោក យន់ លីនណេ បានបង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្ត នឹងសហការជាមួយភាគីពាក់ព័ន្ឋ ដើម្បីដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបាន១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ព្រោះថា ព្រៃឈើពិតជាមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិ ពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី ជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។ លោកអភិបាលរងខេត្ត បានបន្ថែមថា កូនឈើ ដែលបានដាំរួចនាពេលនេះបានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតនៅទីតាំងនេះ ចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ។

លោក យុន លីនណេ បានបញ្ជាក់ទៀតថា ការដាំដើមឈើពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លើសពីនេះ ក៏បានបង្ហាញឱ្យឃើញនូវការគាំទ្រពីគ្រប់មជ្ឈដ្ឋានដល់ចលនាដាំដើម ឈើ ដោយចាត់ទុកចលនានេះជាកាតព្វកិច្ចដ៏ចម្បងផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប។

លោកអភិបាលរងខេត្ត ថា ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
គួរជម្រាបថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនឯកជន និងអង្គការដៃគូនានាបាននាំគ្នាចូលរួមដាំដើមឈើលឿងរាជចំនួន២២២ដើម ចាប់ពីផ្លូវក្រោយវត្តពោធិ៍លង្ការ រហូតដល់ផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្លរក្រាមក្រុងសៀមរាប ដែលកម្មវិធីនេះស្ថិតក្នុងគម្រោង-ធី៖ដើមឈើសម្រាប់ជីវិត(Project T-for Life)របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោមគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងបៃតង៕
ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


