ព័ត៌មានជាតិ
មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ៖សិស្សសាលាមួយចំនួនកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច
នៅក្នុងយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដោយតឹងរឹងបំផុត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្មេងទំនើងមួយចំនួន សុទ្ធតែជាសិស្សគេចពីសាលា ទៅប្រមូលផ្តុំគ្នាលេងបៀរ ផឹកស្រា ជក់កញ្ឆា និងមួយចំនួន នាំគ្នាភ្លើតភ្លើន នឹងការជក់បារីអេឡិចត្រូនិច ដែលកត្តានេះ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភបំផុតសម្រាប់សង្គម។

ស្រមគ្នានិងយុទ្ធនាការនេះផងដែរ លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងព្រមានចុះបង្ក្រាបក្មេងទំនើងដោយមិនលើកលែង ហើយថែមទាំងបានបិទផ្សាយនូវ លេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស អាចផ្ដល់ព័ត៌មានឆាប់រហ័សមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះអន្តរាគមន៍និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
ក្រៅពីវិធានការច្បាប់ វិធានការអប់រំក្នុងសាលា គប្បីអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមសង្កេតតាមដាននិងអប់រំកូនដោយយកចិត្តទុកដាក់បំផុតផងដែរ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឲ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។
ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល កើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍៕

ដោយ សំណាង





-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


