ព័ត៌មានជាតិ
គម្រោងស្តារផ្លូវជាតិលេខ ៣១ ពីបែកគុសទៅកំពង់ត្រាចសម្រេចបាន ៩៥% បញ្ចប់មុនកិច្ចសន្យាមួយឆ្នាំ
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ សម្រេចបាន ៩៥,៣៨% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤។ បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះនឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការនិងជានាយកគម្រោងស្ដារនិងលើកកម្រិតផ្លូវជាតិលេខ៣១ បានដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃគុណភាពដំណើរការសាងសង់ ដើម្បីធានាបានការអនុវត្ថការងារដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។
យោងតាមរបាយការណ៍វឌ្ឍនភាពដំណើរការសាងសង់ផ្លូវជាតិលេខ ៣១ លើការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ ស្រទាប់ បានបញ្ចប់ ១០០ ភាគរយ។ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

គម្រោងស្តារផ្លូវជាតិលេខ៣១ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធីបភាពអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការស្ថាបនាផ្លូវនេះស្របការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣៣ ពីក្រុងកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។
អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣១ និងលេខ៣៣ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នានិងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ ៣ ដែលបាន សាងសង់រួច ធ្វើយ៉ាងណាជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបនិងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោងកែលម្អផ្លូវទាំងពីរនេះ ក៏នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹកថែមទៀត។

សម្តេចតេជោបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៣១ និងលេខ៣៣ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់នៃការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។
ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២ កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤ កន្លែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


