ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដើម្បីទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យពលរដ្ឋខ្មែរទៅធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែខ្ពស់ជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបចេញផ្សាយនៅថ្ងៃទី ០៦ កក្កដា នេះថា យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនតាមរយៈ ប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញ។
លោករដ្ឋមន្ត្រី បានបន្តថា ចំពោះកាលបរិច្ឆេទធ្វើតេស្តមូលដ្ឋានធ្វើឡើងនៅថ្ងៃទី ៣,៥,៦ និង ១៤ ថ្ងៃទី១៧-១៩ និងថ្ងៃ ២៣,២៤ និងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤។ ថ្ងៃទី ២ និងថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៤ ថ្ងៃទី ៣ ដល់ទី ៥ កញ្ញា ថ្ងៃទី ៧,៨១០,១២ និង ១៤ កញ្ញា និងថ្ងៃទី ១៧ ដល់ ២០ កញ្ញា និងថ្ងៃទី ២៧ ដល់ ២៩ កញ្ញា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) ដែលមានអាសយដ្ឋាន ៖ ផ្ទះលេខ ៩A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលការចុះឈ្មោះធ្វើតេស្តមានតម្លៃ ៣៦ ដុល្លារ បង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំណែកធ្វើតេស្តផ្នែកសំណង់នៅថ្ងៃខែ និងទីតាំងដូចគ្នា តែតម្លៃធ្វើតេស្តចំនួន ១៤ ដុល្លារ។
លោករដ្ឋមន្ត្រី បានបន្តថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺចាប់ពីអាយុ ១៧ ឆ្នាំ ឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ ហើយចំនួនបេក្ខជនដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្តគឺចំនួន ១០០ នាក់ ក្នុងមួយខែ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ។
គួរបញ្ជាក់ថា គិតត្រឹម ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះនៅប្រទេសជប៉ុន មានពលករចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ភាគច្រើនជាកម្មសិក្សាការីទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ក្នុង ១ ខែ ដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


