Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញបន្តបង្កើនការដាក់ប្រព័ន្ឋលូ​ធំៗ ដើម្បីបញ្ចៀសការជន់លិច

បានផុស

នៅ

មន្ទីរសាធារណការរាជធានីភំ្នពេញ បាននិងកំពុងធ្វើការដាក់ប្រព័ន្ធលូមេធំៗ ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀង ដែលមានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ(លូប្រអប់) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីដាក់ប្រព័ន្ឋលួធំៗ រដ្ឋបាលរាជធានីតាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗ ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូប ទាន់សភាពការណ៍ ជាហេតុធ្វើអោយតំបន់ខ្លះ មហាវិថី វិថី តីរៈវិថី ផ្លូវមួយចំនួន មានសភាពមិនមានការលិចបន្តទៀត។ ដោយឡែកតំបន់មួយចំនួនទៀត បន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លី តាមរបាយទឹកភ្លៀងច្រើន រឺតិចប្រចាំឆ្នាំ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំប្រព័ន្ធលូមេធំៗ ជូនប្រជាពលរដ្ឋ ដើម្បីរំដោះការជនលិចទៅតាមចំណុចដែលបន្តលិចដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ អោយបានជាអតិបរមា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម