ព័ត៌មានជាតិ
កងទ័ពជើងគោកកម្ពុជា-ជប៉ុន ប្រកាសបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធារួមគ្នា
ពីទីក្រុងតូក្យូ ប្រទេសជប៉ុន, កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជប៉ុន បានប្រកាសប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ការប្ដេជ្ញាចិត្តនេះ លើកឡើងដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅក្នុងជំនួបប្រជុំទ្វេភាគីកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។
សមភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍ទាំងក្នុងតំបន់ និងពិភពលោក ហើយបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ជាអាទិ៍៖ ការផ្លាស់ប្តូរយោធិនគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការធ្វើលំហាត់រួមគ្នា និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ជាដើម។

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ហើយក្នុងរយៈពេល៧០ឆ្នាំនៃចំណងការទូតនេះមានការរីកចម្រើនជាលំដាប់ដែលមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រហូតដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ កន្លងទៅ។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ក្នុងការជួយស្វែងរកសន្តិភាព និងរក្សាសន្តិភាព ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះមក ប្រទេសជប៉ុន គឺជាដៃគូដែលមិនអាចខ្វះបានក្នុងដំណើរការកសាង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

គួរជម្រាបថា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន រយៈពេល ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ច ក៏ស្របពេលដែលកងទ័ពជើងគោកកម្ពុជា-ជប៉ុន ទើបតែបានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគ្នាមួយ គឺឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


