ព័ត៌មានជាតិ
កសិករនៅឃុំទន្លេបិទ អាចទទួលផលពីការលក់ផ្លែម្នាស់ ២០លានរៀលក្នុងមួយឆ្នាំ
ម្នាស់គឺជាដំណាំដ៏មានសក្ដានុពលរបស់ប្រជាពលរដ្ឋចំនួន៥ភូមិនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលអាចជួយជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។ ម្នាស់ជារុក្ខជាតិម៉្យាងបន្តពូជដោយកណ្ដៀង ឬខ្នែង ស្លឹកមានបន្លារដូចធ្មេញរណា ព័ទ្ធជុំវិញដើមដោយធាងលាយឡំគ្នា និងមានផ្លែរាងមូលទ្រវែងបន្តិច បើយើងទទួលទានផ្លែម្នាស់ទុំប្រកបដោយរសជាតិជូរអែម និងផ្អែមស្អិត អាចធ្វើជាបន្លែ ឬជាអាហាបង្អែមលាងមាត់ ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ។

លោក អ៊ូ ស៊ាងហេង ជាកសិករដាំម្នាស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កសិករនៅក្នុងភូមិរបស់គាត់និយមដាំម្នាស់ពីរប្រភេទដូចជាម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺជាម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង ។
កសិករបន្តថា ក្នុងផ្ទៃដី ១ហិកតា អាចដាំកូនម្នាស់បានចំនួន ៦ម៉ឺនដើម ហើយផ្តល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម ២០លានរៀលនោះទេ ដែលធ្វើឲ្យស្មារតីប្រជាកសិករសប្បាយរីករាយក្នុងការប្រមូលផលម្នាស់ ចំពោះទីផ្សារម្នាស់ គេលក់រាប់ជាឡូ ក្នុង១ឡូមាន ១២ផ្លែ ជាប្រភេទផ្លែម្នាស់លេខ ១លក់តម្លៃ ២ម៉ឺនរៀល។

លោក ដុក សារឿន ប្រធានការិយាល័យកសិកម្មខេត្តបានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ប្រម៉ាណជា ៣៥ហិកតា នាពេលកន្លងមកមានមេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករ ក្នុងការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ជាដើម។

លោកប្រធានបានបន្តទៀតថា ជំនាញបានផ្តល់បច្ចេកទេសទាំងការជ្រើសរើសពូជ ការប្រើប្រាស់ជី និងការសម្លាប់សត្វល្អិតផងដែរ ដូច្នេះកសិករអាចជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ កត្តាទាំងអស់នេះហើយ ដែលបានជំរុញឲ្យប្រជាកសិករទទួលបាននូវភាពជោគជ័យលើវិស័យកសិកម្មនេះ៕
អត្ថបទ៖ សាន វិឡែម
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


