ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ កំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាថ្នាក់ដឹកនាំជំនាន់មុនត្រួសត្រាយផ្លូវរួចហើយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «ក្រសួងមុខងារសាធារណៈ កំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ»។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ទន្ទឹមនឹងការរំលឹកពីការដាក់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាកូនសោគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា «អ្វីដែលយើង បាន និងកំពុងធ្វើ គឺធ្វើយ៉ាងណាសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ»។

ទន្ទឹមនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានរម្លឹកអំពីប្រវត្តិកកើត នៃស្ថាប័នមុខងារសាធារណៈ និងប្រតិបត្តិការការងារប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ សមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបេសកកម្ម មុខងារ ភារកិច្ច និងទំនួលខុសត្រូវចម្បងៗ របស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា ក្នុងរយៈពេល ១១ ខែ នៃអាណត្តិទី ៧ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន រួមមានការងារកំណែទម្រង់ផ្ទៃក្នុងក្រសួង និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួង។ ទាំងនេះជាការអនុវត្តស្របតាមទិសស្លោករបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឲ្យបានស្អាត និងមានរបៀបរៀបរយ» ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកពីភាពជាមន្ត្រីរាជការស៊ីវិល ជូនទៅដល់សិក្ខាកាមដែលជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្សារភ្ជាប់ជាមួយនឹងពាក្យថា «អនាគតកម្ពុជា»។ អនាគតកម្ពុជា ក្នុងន័យនេះ សំដៅដល់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយឧត្ដមគតិនិយម ដែលពូនជ្រំការងារបច្ចុប្បន្ន ដើម្បីបម្រើប្រជាជាតិ និងប្រជាជន។
គួរជម្រាបដែរថា តាមរបាយការណ៍របស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា «កម្មវិធីបាឋកថា នាពេលនេះ ក្រុមការងារបច្ចេកទេស បានរៀបចំជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចូលរួមផ្ទាល់ ចំនួន ១៥៥ អង្គ/នាក់ (ស្រី ៤១ នាក់, ព្រះសង្ឃ ១១ អង្គ) និងកម្មសិក្សាការីមន្ត្រីមធ្យមចូលរួមតាមប្រព័ន្ធ Microsoft Teams ចំនួន ២៣៥ នាក់ (ស្រី ៤៩ នាក់)៕



-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១៣ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន