Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ពីបទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​​

បានផុស

នៅ

កាលពី​រំលង​អា​ធ្រាត្រ​ថ្ងៃទី​១ ​ខែមីនា​ឆ្នាំ​២០២១​នេះ​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី​ បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះបង្ក្រាប​បទល្មើស​នេ​សាទ​ឆក់​ត្រីខុស​ច្បាប់​នៅ​ចំណុច​អាងទឹក​បាសាក់​ ក្នុងស្រុក​រុក្ខ​គី​រី​ ខេត្តបាត់ដំបង​។​

ប្រតិបត្តិ​ការបង្ក្រាប​នេះ​ កម្លាំង​ជំនាញ​តាម​ស្ទាក់​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​៥​នាក់ ​រួមជាមួយ​វត្ថុ​តាង​មួយចំនួន​មានដូចជា ​ដង​ឧ​បករណ៍​ឆក់​ចំនួន​៤​គូ​ និង​អាគុយ​ចំនួន​៤​គ្រាប់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនល្មើស​ទាំង​៥​នាក់​មាន​ឈ្មោះ​ ឡុង​ វីរៈ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ ២ឈ្មោះ​ ហេង ហាក់​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ទាំងពីរ​នាក់​រស់នៅក្នុង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ ៣ឈ្មោះ​ អេង​ កក្កដា ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​កំពង់ចម្លង​ឃុំ​តា​ក្រី​ ស្រុក​កំរៀង​។​ ៤ឈ្មោះ​ ហ៊ុន​ សុ​ធាន​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ចម្លង​គួយ ​ស្រុក​សំឡូត​។ ​៥ឈ្មោះ​ ស៊ិន​ លុញ​ភេទ​ប្រុស​អាយុ​៣៨ ឆ្នាំ​រស់នៅ​ក្នុងភូមិ​ធ្មួយ​ ឃុំ​ព្រែកជីក​ ស្រុក​រុក្ខ​គិរី​។​

ករណី​ជនសង្ស័យ​បាន​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អនុវត្ត​វិធានការ​អប់រំ​ណែនាំនិង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់ប្រព្រឹត្ត​រួច​អនុញាតិ​ឲ្យ​ត្រឡប់​ទៅផ្ទះវិញ​រៀងៗ​ខ្លួន​វិញ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម