ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទ ដកហូតរបាំងស្បៃមុងជា ១.០០០ ម៉ែត្រ
នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ខណ្ឌជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈកម្មការ សហគមន៍នេសាទ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅស្រុកចំនួន២ក្នុងខេត្តត្បូងឃ្មុំ។
កងកម្លាំងជំនាញ និងសមត្ថកិច្ច បានរុះរើ បំផ្លាញចោលវត្ថុតាងរួមមាន៖ លូស្បៃមុង ចំនួន ២៧មាត់ របាំងស្បៃមុង ប្រវែង ១០៨០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៩១៨ ដើម។

សូមជំរាបថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ មានកងកម្លាំងចំនួន៣រូប សហការជាមួយកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងយាយស ឃុំសេដា ស្រុកតំបែរ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃលិចទឹក នៅជុំវិញបឹងយាយស (បឹងជីធាង) ឃុំសេដា ស្រុកតំបែរ។
ដោយឡែក លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ចំនួន២រូប សហការជាមួយសមត្ថកិច្ចរដ្ឋបាលឃុំមៀន និងមានការចូលរួមពីកម្លាំងគណៈកម្មការសហគមន៍ នេសាទបឹងក្រពិត ចុះប្រតិបត្តិការ ល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចរាំងជ្រុំ ចំណុចផ្លូវលោក ចំណុចបឹងក្រពិត ចំណុចកន្លែងចក ចំណុចបឹងកាង ស្ថិតនៅឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


