ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំក្នុងតំបន់មាត់បឹងទន្លេសាប
អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ក្នុងស្រុកចំនួន២ គឺស្រុកប្រាសាទបាគង និងក្រុងសៀមរាប។

នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោកពត វណ្ណដេត បានឲ្យ«កម្ពុជាថ្មី»ដឹងថា ប្រតិបត្តិការនេះ មន្ត្រីពាក់ព័ន្ធ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនិងសង្កេតការពីការធ្វើនេសាទដោយឧបករណ៍នេសាទគ្រួសារចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយប្រើប្រាស់កម្លាំងសរុបចំនួន៣៩នាក់ ស្រ្តី០១នាក់ កាណូតចំនួន០៣គ្រឿង។
លោក ពត វណ្ណដេត បន្តថា ក្រុមការងារចម្រុះបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងបានចំនួន០១ករណី(នេសាទដោយឧបករណ៍ បទល្មើសប្រវែងកំណត់ និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)-ក្បាលបចំនួន០៨គ្រឿង -របាំងសាច់អួនប្រវែង១.៦០០ម៉ែត្រ-ចម្រឹងចំនួន៤០០ដើម និងព្រលែងត្រីចម្រុះចំនួន២០គីឡូក្រាម។
លោកបញ្ជាក់ថា មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តសៀមរាប នៅតែបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាឲ្យធនធានធម្មជាតិកើនឡើងអាចដោះស្រាយនូវតម្រូវការហូបចុករបស់ពលរដ្ឋបានគ្រប់គ្រាន់៕
អត្ថបទដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


