ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាវេទិកាថ្មីមួយទៀត សម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា-បារាំង ឲ្យស្អិតរមួត
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជឿជាក់ថា ដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ឆ្នាំ ២០២៦ ដោយមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាវេទិកាថ្មីមួយបន្ថែមទៀត សម្រាប់ការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា-បារាំង កាន់តែស្អិតរមួត តាមរយៈការបំពេញការងាររួមគ្នា។

ការជឿជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងទិវាជាតិបារាំង ១៤ កក្កដា នៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម មានក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរទិវាជាតិបារាំង ១៤ កក្កដា ដែលបានប្រព្រឹត្តិទៅនៅសួនច្បារដ៏ស្រស់បំព្រង ក្នុងបរិវេណស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបារាំង មានអាយុកាលយូរអង្វែងមកហើយ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងដែលកំពុងរីកលូតលាស់ជាបន្តបន្ទាប់។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា កម្ពុជា-បារាំង បាន និងកំពុងបោះជំហានដ៏រឹងមាំជាមួយគ្នា។ ទន្ទឹមនេះ យើងកំពុងសិក្សាលើដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ឆ្នាំ ២០២៦ ដោយមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ផ្សារភ្ជាប់ប្រសាសន៍ខាងលើនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា «ដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ឆ្នាំ ២០២៦ ដោយមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នេះ នឹងក្លាយជាវេទិកាថ្មីមួយបន្ថែមទៀត សម្រាប់ការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេស កម្ពុជា-បារាំង កាន់តែស្អិតរមួត តាមរយៈការបំពេញការងាររួមគ្នា ដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពចម្រុះផ្នែកវប្បធម៌»៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


