ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តបម្រើប្រជាជនដោយស្មោះត្រង់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានថ្លែងថា សមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តបម្រើប្រជាជនដោយស្មោះត្រង់តាមទិសដៅរបស់គណបក្សប្រជាជនដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆមាសទី ១ និងរបាយការណ៍លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឆ្នាំ ២០២៤ ដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង មានសមាសភាពចូលរួម ៦៥០ នាក់ កាលពីព្រឹកថ្ងៃអាទិត្យ ៩ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនចំពោះមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់បំផុតជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ សំដៅដណ្តើមការគាំទ្រពីប្រជាជន និងធ្វើឱ្យខេត្តស្វាយរៀងក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំដល់មន្ត្រីគណបក្ស បន្តធ្វើអំពើល្អ និងត្រូវបន្តខិតខំ បម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា លើកតម្កើងជីវភាពរបស់ប្រជាជន រួមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបអំពើឆបោក ព្រមទាំងបញ្ហាទំនាស់ដីធ្លីផងដែរជាកត្តាសំខាន់៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


