ព័ត៌មានជាតិ
ប្រធានរដ្ឋសភា ប្រាប់សមាជិកសភាជប៉ុន ថា ភាពរីកចម្រើនរបស់កម្ពុជា មានចំណែកជួយរបស់ជប៉ុន
ជួបជាមួយលោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ សមាជិកព្រឹទ្ធសភាជប៉ុន, សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធជប៉ុនរូបនេះ ថា ភាពរីកមច្រើនរបស់កម្ពុជាពេលនេះ គឺមានចំណែកនៃការចូលរួមជួយរបស់ប្រទេសជប៉ុន នៅគ្រប់កាលៈទេសៈ ទាំងក្របខណ្ឌមនុស្សធម៌ សង្គម-សេដ្ឋកិច្ច។

សម្ដេច ឃួន សុដារី បានប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ថា «ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ»។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ចំណងមិត្តភាពកម្ពុជា-ជប៉ុន និងកាន់តែរឹងមាំ នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព ជូនពលរដ្ឋនៅក្នុងសកលលោក ហើយឈរលើមូលដ្ឋានសន្តិភាពនេះហើយ ទើបកម្ពុជា ក្លាយជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ាន ដែលបានគាំទ្រគោលការណ៍ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ប្រទេសជប៉ុន។
នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាជប៉ុន នឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការជឿទុកចិត្តគ្នាចេញពីបេះដូងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគាំទ្រការអភិវឌ្ឍរបស់កម្ពុជារហូតមកទាំងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច ពិសេសជប៉ុន បានបន្តគាំទ្រការសម្អាតមីននៅកម្ពុជា តាំងពីដើមមក និងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬ ឆ្នាំ២០៣០ខាងមុខនេះ។
លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិ និងប្រជាជន។ លោកសមាជិកព្រឹទ្ធសភាជប៉ុន បានចាត់ទុកសន្តិភាពនៅកម្ពុជា មានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


