ព័ត៌មានជាតិ
ជំនឿតជំនាន់ រុក្ខជាតិ ០៧ មុខ ពូកែអាចបណ្តេញសត្វពស់មិនឲ្យចូលជិត
សត្វអាសិរពិសដូចជាពស់ជាដើម ជាប្រភេទសត្វបង្កការភ័យខ្លាច ហើយក៏មានគ្រោះថ្នាក់ដល់ជីវិត។ លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីប្រទេសអាល្លឺម៉ង់បានបង្ហាញរុក្ខជាតិមួយចំនួនបើតាមបទពិសោធន៍របស់លោក និងយោងតាមឯកសារផ្សេងៗ មានសក្ដានុពលក្នុងការបណ្តេញ ឬការពារកុំឱ្យសត្វពស់ចូលមកជិត។

លោកបានលើកពីរុក្ខជាតិចំនួន ០៧ ក្នុងនោះមាន៖
1. ស្លឹកគ្រៃ (Lemon grass)
2. ស្បៃរឿង (Marigold)
3. ក្រូចសើច (Kaffir Lime)
4. ប្រទាលពស់ ឬប្រទាលលំពែងនាករាជ (Snake Plant)
5. ដើមដំបងយក្ស (Cactus)
6. តាំងអោ (Wormwood)
7. ពពួកខ្ទឹមបារាំង ខ្ទឹម ស (Onion, garlic)
ក្នុងចំណោមរុក្ខជាតិទាំង៧ បើតាមលោកយ៉ង់ សាំងកុមារ ស្លឹកគ្រៃងាយដាំដុះ អាចដាំបាននៅជុំវិញផ្ទះ។ ស្លឹកគ្រៃលូតលាស់លឿន ហើយវាផ្តល់ផលប្រយោជន៍ច្រើនដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
លោកក៏លើពីប្រយោជន៍ក្រូចសើចមិនចាញ់ស្លឹកគ្រៃដែរដែលអាចយកប្រើប្រាស់តម្រូវការប្រចាំថ្ងៃ ប៉ុន្តែគ្រាន់តែវាលំបាកដាំ និងមានការលូតលាស់យឺតជាងស្លឹកគ្រៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


