ព័ត៌មានជាតិ
ឈ្លោះគ្នារឿងចែកលុយ បុរសបរទេសពីរនាក់ចាក់សម្លាប់គ្នាទៅវិញទៅមកស្លាប់ម្នាក់របួសធ្ងន់ម្នាក់
បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ យកកាំបិតដេញចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ទេីបតែបើកប្រាក់ខែថ្មីៗ ពីកន្លែងធ្វើការរោងចក្រ រួចត្រឡប់មកបន្ទប់វិញក៏យកលុយនោះមកចែកគ្នាដោយភាគីម្ខាងជាមេការបានយកលេីស ទេីបធ្វើឲ្យម្ខាងទៀតកេីតទុក្ខមិនសុខចិត្ត ខឹងសម្បារយ៉ាងខ្លាំងមិនព្រមដល់ថ្នាក់យកលុយនោះទៅហែក ចោលរាយប៉ាយពេញផ្លូវនៅមុខផ្ទះជួល។ លុះមួយសន្ទុះក្រោយមកអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា និងវាយប្រតាយប្រតប់ ឈានដល់យកកាំបិតចុងស្រូចដេញចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះក៏មានម្នាក់រត់ គេចចេញពីក្នុងបន្ទប់ស្រែកអោយគេជួយ និងមានហូរឈាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅរថយន្ត៧១១កងពលតូចលេខ៧០ ដឹកជនរងគ្រោះទាំងពីរទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ តែជាអកុសល ម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតកំពុងសង្រ្គោះបន្ទាន់។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំង ជំនាញព្រហ្មទណ្ឌខណ្ឌបានចុះទៅសួរនាំនៅចំណុចកើតហេតុ រួចនាំខ្លួនជនជាតិបរទេសបង់ខ្លាដេសចំនួន៤នាក់ទៀតដែលស្នាក់នៅបន្ទប់ជួលជិតគ្នាយកទៅសួរនាំបំភ្លឺដេីម្បី ស្រាវជ្រាវរកមូលហេតុបន្ត៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


