ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រី ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបានការបម្រើ និងផ្តល់សេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៩ កក្កដា លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្ត្រីទាំងអស់ រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី ត្រូវអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំក្នុងការបម្រើវិស័យសុខាភិបាល បន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើអនាម័យ សោភណភាព ការរៀបចំសណ្ដាប់ធ្នាប់ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងលើសពីនេះការរក្សាបានធនធានមនុស្សល្អៗ ដែលមានជំនាញច្បាស់លាស់ ស្រលាញ់វិជ្ជាជីវៈ គឺជាអ្វីដែលត្រូវប្ដេជ្ញាចិត្តធ្វើជាប់ជាប្រចាំ ក្នុងនោះត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការឲ្យបានល្អបំផុត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ដោយជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែកៀកប្រជាពលរដ្ឋក្នុងសហគមន៍។

លោករដ្ឋមន្ត្រី សូមថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្ត្រីសុខាភិបាលនៅខេត្តស្ទឹងត្រែង និងផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកល៕
អត្ថបទ ៖ សំអឿន




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


