ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការគាំទ្រឆន្ទៈ និងកិច្ចខិតខំរបស់តួអង្គដឹកនាំនៅអង្គភាពនោះ
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាយន្តការ នៃការរៀបចំបរិយាកាស បរិស្ថានមួយ ដើម្បីធ្វើយ៉ាងណាឲ្យមានការប្រែប្រួលទស្សនៈ ដោយមិនត្រូវគិតទៅលើការឈ្នះចាញ់តែមួយនោះទេ តែជាការគាំទ្រដល់ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់តួអង្គដឹកនាំនៅអង្គភាពនោះ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យលទ្ធផលការងារឆមាសទី ១ និងកំណត់ទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៤ ការអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា «ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូនេះ គឺជាយន្តការ នៃការរៀបចំបរិយាកាស បរិស្ថានមួយ ដើម្បីធ្វើយ៉ាងណាឲ្យមានការប្រែប្រួលទស្សនៈ ដោយមិនត្រូវគិតទៅលើការឈ្នះចាញ់តែមួយម្យ៉ាងនោះទេ តែជាការគាំទ្រដល់ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់តួអង្គដឹកនាំនៅអង្គភាពនោះ ហើយថ្នាក់ជាតិនៅអមជាមួយ ទាំងកម្រិតបច្ចេកទេស ការបណ្ដុះបណ្ដាល និងការជួយគាំទ្រជាកម្លាំងចិត្ត»។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ការចូលរួម និងមតិយោបល់យ៉ាងផុសផុលរបស់ថ្នាក់ដឹកនាំ នៃ គ.វ.ជ និងបានសំណូមពរឲ្យមានការចូលរួម និងគាំទ្រ នូវគំនិតផ្ដួចផ្ដើមរបស់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់ផ្ដើមរៀបចំការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូបន្តទៅមុខបន្ថែមទៀត និងចូលរួមចំណែកប្រែក្លាយយន្តការឲ្យស្របតាមការរំពឹងទុករបស់ សម្ដេចធិបតី។
ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានភាពជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំ ព្រឹកមិញនេះ ពិតជាទទួលបាននូវមតិយោបល់ជាធាតុចូលទៅលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជាដំណោះស្រាយនានា សម្រាប់ជាមូលដ្ឋាន នៃការអនុវត្តយន្តការការងារជាបន្តបន្ទាប់ទៅមុខទៀត ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ក្នុងកិច្ចការកែទម្រង់អភិបាលកិច្ចស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។

គួរជម្រាបថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងជាសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ និងគណៈកម្មការបច្ចេកទេសអន្តរក្រសួង គ.វ.ជ ព្រមទាំងគណៈកម្មការបច្ចេកទេស នៃក្រុមការងារលេខាធិការដ្ឋាន គ.វ.ជ ផងដែរ។
ចំពោះកិច្ចប្រជុំ ព្រឹកមិញនេះ បានពិភាក្សាទៅលើរបៀបវារៈចំនួន ៣ រួមមាន ៖ (១) របាយការណ៍វឌ្ឍនភាពការងាររយៈពេល ៦ ខែ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (២) ការពិនិត្យវិធានការ និងការអភិវឌ្ឍផែនការសកម្មភាពបន្ទាប់សម្រាប់ឆ្នាំ ២០២៤ របស់ គ.វ.ជ និង (៣) បញ្ហាផ្សេងៗ។

គួររម្លឹកដែរថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ ២០២៤ បានកំណត់យក វិទ្យាល័យ និងសាលាមត្តេយ្យសិក្សាដាច់ដោយឡែកពីសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ១ កម្រិត ២ និងកម្រិត ៣៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


