ព័ត៌មានជាតិ
យកដីការជូនដំណឹងពីសាលក្រមផ្ដន្ទាទោស សម រង្ស៊ី និងបក្សពួក បិទនៅសាលាសង្កាត់
នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានយកដីកាជូនដំណឹងអំពីសាលក្រមផ្តន្ទាទោសលើលោក សម រង្ស៊ី និងបក្ខពួកចំនួន០៩នាក់ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសាលក្រមនេះ បានប្រកាសជាសាធារណៈកាលពីថ្ងៃទី០១ ខែមីនា កន្លងទៅថ្មីៗនេះ។

បើតាមសេចក្តីជូនដំណឹងនោះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេច៖ ទី១. ផ្ដន្ទាទោសឈ្មោះ សម រង្ស៊ី ដាក់ពន្ធនាគារកំណត់រយៈពេល២៥ឆ្នាំ។ ទី២. ឈ្មោះ មូរ សុខហួរ និងឈ្មោះ អេង ឆៃអ៊ាង ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗរយៈពេល ២២ឆ្នាំ។ ទី៣. ឈ្មោះ ជូឡុង ស៊ូមូរ៉ា, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះឡុង រី និងឈ្មោះ នុត រំដួល ត្រូវបានដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ។បើតាមសាលក្រមនោះ ក្រៅពីផ្ដន្ទាទោសតាមកំណត់ខាងលើ អ្នកទាំងនោះ ក៏ត្រូវបានដកសិទ្ធិពលរដ្ឋជាស្ថាពរផងដែរ ដែលក្នុងនោះរួមមាន៖ សិទ្ធិបោះឆ្នោត, សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបំពេញការងារជាមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ។
តាមសាលក្រមដដែល តុលាការក៏បានបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទឈ្មោះ សម រង្ស៊ី, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រី, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល ដើម្បីយកមកអនុវត្តទោស តាមអំណាចសាលក្រមនេះ តាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ផងដែរ។

ជាមួយគ្នានោះតុលាការ បានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ សម រង្ស៊ី, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រី, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល រួមគ្នាសងសំណងការខូចខាតជាប្រាក់ចំនួន ១.៨០០.០០០.០០០ (មួយពាន់ប្រាំបីរយលាន) រៀល ទៅឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី និងបក្ខពួក ក្នុងសំណុំរឿង “ឧបឃាត” តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលសំណុំរឿងនេះមានជនជាប់ចោទចំនួន០៩នាក់ខាងលើនេះ (ឈ្មោះ ឈ្មោះ សម រង្ស៊ី, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រី, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល)។
សម រង្ស៉ី និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ “ឧបឃាត” តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ០៩ វិច្ឆិកា ២០១៩៕
កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


