ព័ត៌មានជាតិ
ក្រុមការងារ ស.ផ.ក លើកទឹកចិត្តអ្នកបើករថយន្តដឹកកម្មករធ្វើការផ្លាស់ប្ដូររថយន្តដើម្បីធានាសុវត្ថិភាពកម្មករ
ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានលើកទឹកចិត្តដល់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ឱ្យធ្វើការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញដឹកកម្មករ-និយោជិត ឈរ ឱ្យមានកៅអីអង្គុយសមរម្យ និងជំរុញការផ្លាស់ប្តូរប្រភេទដឹកទំនិញមានកៅអីអង្គុយ ទៅជារថយន្តដឹកអ្នកដំណើរ ដើម្បីធានាសុខសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ ឱ្យកាន់តែប្រសើរឡើងជូនដល់កម្មករ-និយោជិត សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោកកាន់តែថយចុះបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃ ប.ស.ស កាលពីរសៀលថ្ងៃទី ២៤ កក្កដា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារ ស.ផ.ក បានលើកយករបៀបវារៈសំខាន់ៗ ចំនួន ២ មកធ្វើការពិភាក្សារួមមាន ៖ (១).ពិនិត្យ កែសម្រួលសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៤ (២).ពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព នៃការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពជាង (រថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ) និងបញ្ហាផ្សេងៗ។
លោកបណ្ឌិត បានបន្តថា ក្រុមការងារ ស.ផ.ក បានផ្តោតសំខាន់លើការសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ឱ្យធ្វើការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញដឹកកម្មករ-និយោជិត ឈរ ឱ្យមានកៅអីអង្គុយសមរម្យ និងជំរុញការផ្លាស់ប្តូរប្រភេទដឹកទំនិញមានកៅអីអង្គុយ ទៅជារថយន្តដឹកអ្នកដំណើរ ដែលមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ ឱ្យកាន់តែប្រសើរឡើង ក្នុងន័យចូលរួមការអនុវត្តទៅលើកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ និងការងារក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ ២០២៧ នេះ។

គួរបញ្ជាក់ថា ក្រុមការងារ ស.ផ.ក នេះ មានភារកិច្ចដូចជា ៖ (១).កសាងផែនការសកម្មភាពសម្រាប់ក្រុមការងារអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករ-និយោជិតធ្វើដំណើរ (២).សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ ចងក្រង និងវិភាគរកមូលហេតុចម្បងៗ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត (៣).សិក្សាស្រាវជ្រាវពីជម្រើសក្នុងការជំរុញផ្លាស់ប្តូររថយន្តដឹកកម្មករ-និយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព (៤).ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាស ទូទាំងប្រទេស (៥).រៀបចំវិធានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករ-និយោជិត (៦).សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី និងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត នៅតាមគោលដៅដើមទីមុនពេលចេញដំណើរ (៧)ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយនៅពេលរថយន្តដឹកកម្មករ-និយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធានាថា រាល់កម្មករ-និយោជិត ដែលជួបគ្រោះថ្នាក់អាចទទួលបានសេវាព្យាបាលបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


