ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ចុះពិនិត្យការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេ
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា ចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នៅខេត្តកណ្ដាល និងខេត្តព្រៃវែង ដោយលោក ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ។

កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ មានទាំងកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យនៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិភូអន្តរក្រសួងធ្វើដំណើរតាមអូប័រ ដើម្បីពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រតិបត្តិការនៅកណ្ដាលទន្លេ បានចាត់ទុកបេសកកម្មនេះថា ការយកអាយុជីវិតប្ដូរយកសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាម និងបន្សល់គ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ចាប់តាំងពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា អត្រាពលរដ្ឋស្លាប់ និងរបួសដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានឈរនៅលំដាប់ខ្ពស់គួរឱ្យបារម្ភ ប៉ុន្តែដោយសារបេសកកម្មរបស់កម្លាំងជំនាញ ដោយមានការគាំទ្រពីបណ្ដាដៃគូជាតិ និងអន្តរជាតិ បានធ្វើឱ្យបញ្ហានេះធូរស្រាលពីមួយឆ្នាំទៅមួយឆ្នាំ ជំនួសមកវិញនូវការប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។

គួរកត់សម្គាល់ថា កម្លាំងដែលកំពុងធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្រ្តស្រុកលើកដែក ប្រសប់នឹងស្រុកពាមជរ មានកម្លាំងស៊ីម៉ាក់ចំនួន២១៤នាក់ និងកងកម្លាំងនគរបាលជាតិចំនួន៦នាក់។ ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យសម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រតិបត្តិការដែលបាននិងកំពុងអនុវត្តនេះ បានស្រង់គ្រាប់ចំនួន ២៤.៦៩៩គ្រាប់ បំណែកដែកនាវា និងបំបែងយុទ្ធភណ្ឌសង្គ្រាមចំនួនជាង២៧តោន ក្នុងនោះមានគ្រាប់យុទ្ធភណ្ឌដែលស្រង់បាន ត្រូវដឹកយកទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីដោះបន្សាបបានចំនួន ៨.២៤៦គ្រាប់ និងកម្ទេចចោលបានចំនួន ១៣.០៣៧គ្រាប់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


