ព័ត៌មានជាតិ
ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជាង១៨លានដុល្លារលើគម្រោងបោសសម្អាតមីន និងកំពង់ផែក្រុងព្រះសីហនុ
រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងជាង១៨លានដុល្លារអាម៉េរិកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តលើគម្រោងចំនួន២ដូចជាគម្រោងបោសសម្អាតមីន និងគម្រោងកំពង់ផែក្រុងព្រះសីហនុ។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរនេះ ធ្វើឡើង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនៃកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា UENO Atsushi។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសគឺជប៉ុន គម្រោងទី១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន ឬប្រមាណ ១១.៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីនដំណាក់កាលទី៣។

សម្រាប់គម្រោងទី២ រដ្ឋាភិបាលជប៉ុនផ្ដល់ទឹកប្រាក់ចំនួន ១.១៤២.០០០.០០០ យ៉េន ឬប្រមាណ ៧.៦ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រនៅចំណតកុងតឺន័រថ្មីកំពង់ផែក្រុងព្រះសីហនុ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុនសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។ ហិរញ្ញប្បទាននេះក៏ ជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


