ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះកិច្ចសហការកងទ័ព បង្ហាញពីការជឿទុកចិត្តគ្នា
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលបានអនុវត្តរួមគ្នាកន្លងមក។ ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះលោក វង្ស ពិសេន បានលើកឡើងថា ចំណងការទូតនៃប្រទេសទាំងពីរអស់រយៈពេល ៦៧ ឆ្នាំ បាននាំមកនូវផលប្រយោជន៍ និងមោទនភាពចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងវិស័យការពារជាតិ ។
ដោយឡែកលើវិស័យយោធា ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ពិសេស វាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ដែលបានចុះអនុស្សរណៈជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។
បន្ថែមពីនេះលោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបងមក ក្នុងនោះបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គថ្មើជើង និងវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ហើយថ្មីៗនេះបានធ្វើលំហាត់រួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្មផងដែរ។

ជាការឆ្លើយតបលោក រ៉យ ហ្គាលីដូ បានគូសបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគឺមានបំណងរួមតែមួយ ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេសនីមួយៗ ហើយការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់កម្ពុជាកន្លងទៅ គឺជាមាគ៌ាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះការងារដែលកងទ័ពកម្ពុជា-ហ្វីលីពីន បានអនុវត្តកន្លងមក ជាក់ស្ដែងដូចជាកម្មវិធីបិទវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ថ្មីៗនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។
លោកបានចាត់ទុកការធ្វើលំហាត់ជាមួយគ្នា គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដូចជា ការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ ការពង្រឹងនៅជំនឿទុកចិត្តរវាងគ្នានឹងគ្នា ក៏ដូចជាការពង្រឹងនូវសមត្ថភាពរបស់កងទ័ពប្រទេសទាំងពីរផងដែរ។
គួរជម្រាបថា កងទ័ពប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត ព្រមទាំងការផ្លាស់ប្ដូរព័ត៌មានចារកម្ម បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកិច្ចសហការជួយសង្គ្រោះគ្រោះអន្តរាយជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


