ព័ត៌មានជាតិ
លោក គួច ចំរើន ផ្ដាំអភិបាលស្រុកអង្គស្នួលថ្មីបន្តលុបបំបាត់ឱ្យបានបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន
ជាការផ្ដាំផ្ញើទៅកាន់អភិបាលស្រុកអង្គស្នួលថ្មី, លោក គួច ចំរើន បានសង្កត់ធ្ងន់ឱ្យសហការជាមួយមន្ត្រីមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច សំដៅបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យបានជាអតិបរមាបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមបទបញ្ជានាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបក្រុមក្មេងទំនើង។

នៅក្នុងពិធីប្រកាសលោក នូ សុវណ្ណរិទ្ធ ជាអភិបាលស្រុកអង្គស្នួល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មីនេះ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងក្នុងរដ្ឋបាលស្រុកអង្គស្នួលទាំងមូលបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តឱ្យបានម៉ឺងម៉ាត់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តកណ្ដាល ក៏បានសង្កត់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍៣ ជាសំខាន់ គឺ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព» ហើយគោរពតាមតម្លៃសេវាដែលច្បាប់កំណត់ និងត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុក ត្រូវបន្តជំរុញ គាំទ្រ និងតាមដានជាប្រចាំលើការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅឃុំទាំង១០ នៅក្នុងស្រុក។

ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់សង្គមនានា ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដដែល។
គួរបញ្ជាក់ថា លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកអង្គស្នួល ជំនួសលោក ខុន សេរីរដ្ឋា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្ដាល៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


