ព័ត៌មានជាតិ
យុវជនចេញមុខពន្យល់រឿងCLVយ៉ាងសាមញ្ញ ដើម្បីកុំឱ្យយុវជនខ្លះជឿការញុះញង់ដោយគ្មានមូលដ្ឋាន
ក្រោយការផ្ទុះប្រតិកម្មរឿងតំបន់ត្រីកោណ(CLV) យុវជនបានចេញមុខពន្យល់រឿងការយល់ច្រឡំនេះយ៉ាងសាមញ្ញបំផុត ដើម្បីជាធាតុនៃការគិតដល់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឱ្យបានយល់ និងកុំឱ្យជឿតាមការញុះញង់របស់បុគ្គលណា និងក្រុមណាដែលចង់បំផុសឱ្យមានចលនាប្រឆាំង និងរិះគន់ដោយប្រាសចាកស្រឡះពីការពិត។
តាមរយៈផេកដែលមានឈ្មោះថា NHOR OUDOM យុវជនខ្មែររូបនេះ អះអាងថា ប្រសិនបើខេត្តទាំង៤របស់កម្ពុជាត្រូវបានកាត់ឱ្យទៅប្រទេសផ្សេង ឬវៀតណាមមែននោះ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និងមេភូមិ ប្រាកដជាត្រូវផ្លាស់ប្តូរដាក់ជនជាតិផ្សេង ប៉ុន្តែបច្ចុប្បន្នពលរដ្ឋ និងអាជ្ញាធរគឺសុទ្ធតែជាជនជាតិខ្មែរគ្មានជនជាតិវៀតណាមមកកាន់កាប់ឯណា ហើយពលរដ្ឋនៅក្នុងខេត្តនៅតែកាន់អត្តសញ្ញាណខ្មែរដដែល។ ដូចនេះ គ្មានហេតុផលណាថា ខេត្តជាប់ព្រំដែនទាំង៤ដែលរួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងគឺត្រូវបានកាត់ឱ្យវៀតណាមនោះទេ។
យុវជនដដែល ក៏បានអំពាវនាវដែរថា សូមយុវជនខ្មែរត្រូវគិតពិចារណាឱ្យបានច្បាស់លាស់មុនប្រតិកម្មអ្វីមួយជាពិសេសរឿងទឹកដីនេះដែលជាបញ្ហារសើប ហើយថា យុវជនកម្ពុជាដែលមានចំណេះដឹងទាំងអស់ ត្រូវទាញយកហេតុផលមកគិតពិចារណាឱ្យសមហេតុផលមុននឹងប្រតិកម្ម ព្រោះការប្រតិកម្មខ្លះនាំមកនូវការខាតបង់ ឬជាការជាប់អន្ទាក់របស់ជន ឬក្រុមនយោបាយមួយក្តាប់តូចតែប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


