ព័ត៌មានជាតិ
ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង សន្យាជួយកៀរគរវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាថែមទៀត
តបតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ប្រធានតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន បានសន្យាជួយជំរុញ និងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
តាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺផ្អែកតាមទំនាក់ទំនងនយោបាយការទូតដ៏យូរអង្វែងរាប់ពាន់ឆ្នាំជាប្រវត្តិសាស្រ្ត កម្ពុជា និងចិន បានប្រែក្លាយជាមិត្តដែកថែប ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជួយជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម វេយនភ័ណ្ឌ និងសំលៀកបំពាក់ កសិ-ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងភេវរកម្ម និងបទល្មើសព្រហ្មទណ្ឌ។
ក្នុងន័យនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យលោក Jonh Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ទៅលើលោក Jonh Lee នឹងជួយជំរុញការបណ្តាក់ទុនវិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជា កំពុងខិតខំពង្រឹងខ្លួនឯង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ២០២៤ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប លោក Jonh Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លើកឡើងថា លោកនឹងបន្តពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមជួយផ្សព្វផ្សាយ និងកៀរគរវិនិយោគិនដៃគូដទៃទៀតឱ្យមកស្វែងរកឱកាសសក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ដើម្បីជំរុញការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់នៅចំពោះមុខភាគីចិន ថា ក្នុងក្របខណ្ឌគតិយុត្ត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចរាល់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ជាអាទិ៍ ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងបានបន្តអនុវត្តគោលនយោបាយអនុគ្រោះពន្ធលើផ្នែកមួយចំនួន ការសាងសង់ហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យសំណង់អគារ ដែលបង្កបរិយាកាសសន្តិសុខល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់វិនិយោគិនជាតិ និងអន្តរជាតិ មកលើរាជរដ្ឋាភិបាល ក្រោមដំបូលនៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ ក៏បានចាត់ទុកថា ការសម្រេចបាននូវសមិទ្ធផលកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បានពីគោលនយោបាយរវាងរដ្ឋ និងរដ្ឋ ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កើតនូវលក្ខខណ្ឌ និងបរិយាកាសអំណោយផលដល់ការវិនិយោគ បម្រើផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ២លើក ដែលតាមរយៈដំណើរទស្សនកិច្ចទាំងនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាឯកសារសហប្រតិបត្តិការលើវិស័យសំខាន់ៗនានា ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍបៃតង ព្រមទាំងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ