ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ភាពជោគជ័យការអនុវត្តកម្មវិធីការងារសមរម្យ នៅកម្ពុជា ជាការព្រមទទួលយកដោយភាពឈ្នះៗ របស់គ្រប់ភាគី
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ភាពជោគជ័យពិតប្រាកដ នៃការអនុវត្តកម្មវិធីការងារសមរម្យនៅកម្ពុជា គឺជាការព្រមទទួលយកដោយភាពឈ្នះៗ របស់គ្រប់ភាគី ទាំងកម្មករ-និយោជិត និយោជក និងរាជរដ្ឋាភិបាលដែលជាអាណាព្យាបាល ដោយឈរលើកត្តា នៃភាពប្រាកដនិយម ជាក់ស្ដែង និងអនុវត្តបាន ដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់ឈរសម្រាប់កម្ពុជា។

ថ្លែងបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុវត្ត“កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨» នៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី ២ សីហា លោករដ្ឋមន្ត្រី បានបន្តថា ការកសាងមូលធនមនុស្សចាំបាច់ត្រូវការពេលវេលាបណ្ដុះបណ្ដាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករ-និយោជិត ឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាព នៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួម ដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។
ដោយឡែកកត្តាសេដ្ឋកិច្ចវិញ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ឱ្យអង្គសិក្ខាសាលាគួរផ្តោត និងវាយតម្លៃលើកត្តា នៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និងបន្តផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពីការផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស តាមរយៈរបបភាគទានស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយការចំណាយ និងការធានាបាននូវសុខភាពល្អពេញលេញ។
សម្រាប់ចំណុចទំនាក់ទំនងវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពរីកចម្រើនក្នុងសង្គមកម្ពុជារយៈពេល ១០ ឆ្នាំ ចុងក្រោយ ដែលធ្វើឱ្យបរិយាកាស នៃការវិនិយោគ ក៏ដូចជាភាពសុខដុមនីយកម្មក្នុងរោងចក្រក៏កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជានៅសល់បញ្ហាតិចតួចក៏ដោយ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសតំណាងសហជីព ត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ចៀសវាងការប្រតិបត្តិហួសតួនាទី ដើម្បីក្លាយជាភាគីមានភាពជាតំណាងសម្រាប់កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលក្នុងវិស័យការងារ លោក បានស្នើ និងអំពាវនាវកុំឱ្យមានការរើសអើងសហជីពនៅកម្ពុជាដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ក្នុងសង្គមជាតិ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


