ព័ត៌មានជាតិ
គណៈកម្មការផ្សារអូរឬស្សី បានត្រៀមរួចជាស្រេចក្នុងការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥សីហា
គណៈកម្មការផ្សារ បុគ្គលិក កម្មករ រួមទាំងអាជីវករទូទាំងផ្សារអូរឬស្សី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់អបអរសាទរ នៅវេលាម៉ោង០៩និង០៩នាទីព្រឹកថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រ និងអស្ចារ្យបំផុតនៅកម្ពុជា ក្រោមកិត្តិបណ្ឌិតផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា និងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេៗ។ លោកប្រធានផ្សារបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកេរមរតក និងទ្រព្យសម្បត្តិដ៏មហាសាលសម្រាប់តដល់កូនចៅគ្រប់ជំនាន់។

គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ គឺនៅសល់ត្រឹមតែរយៈពេល០៣ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានជាផ្លូវការណ៍ ក៏នឹងចូលមកដល់។ នៅតាមបណ្តាស្ថាប័ន្ថរដ្ឋ និងឯកជន ក៏ដូចជាទីវត្តអារាម រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានត្រៀមរួចរាល់ជាស្រេច ទាំងកម្លាំងកាយ និងកម្លាំងចិត្តសម្រាប់ការអបអរសាទរចំពោះព្រែកជីកដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននោះឡើយ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរ គម្រោងព្រែកជីកនេះក៏នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


