ព័ត៌មានជាតិ
អាជ្ញាធរបញ្ឈប់ការធ្វើអាជីវកម្ម KTV ចំនួន០៨ទីតាំងនៅក្នុងក្រុងសំរោង
អាជីវកម្ម KTV ចំនួន៨ទីតាំងត្រូវបានសមត្ថកិច្ចក្រុងសំរោងបញ្ឈប់ការធ្វើអាជីវម្មចាប់ពីថ្ងៃនេះតទៅ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២នេះ លោក លី រដ្ឋា អភិបាលរងក្រុងសំរោង បានចូលរួមជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌០២នាក់ កម្លាំងអាវុធហត្ថក្រុង០២នាក់ និងមន្ត្រីមន្ទីរទេសចរណ៍ចំនួន០៤នាក់ បានចុះធ្វើការជូនដំណឹង អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្ម KTV ដល់ម្ចាស់ភោជនីយដ្ឋាន KTV ទាំង០៨ទីតាំង នៅក្នុងក្រុងសំរោង ចាប់ពីថ្ងៃនេះតទៅមានដូចខាងក្រោម ៖

១-ភោជនីយដ្ឋាន KTV 75 នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ភោជនីយដ្ឋាន KTV 555 នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង
៣-ភោជនីយដ្ឋាន KTV សំរោង នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង
៤-ភោជនីយដ្ឋាន KTV រស្មីឧត្តរ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង
៥-ភោជនីយដ្ឋាន KTV ម្លប់ស្បូវ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង
៦-ភោជនីយដ្ឋាន KTV ម្លប់ត្រសេក នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
៧-ភោជនីយដ្ឋាន KTV ប៊ុន រឿន នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង
៨-ភោជនីយដ្ឋាន KTV ឈូកមាស នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបិទអាជីវកម្មដោយខ្លួនឯងជាយូរថ្ងៃមកហើយ៕

អត្ថបទ៖ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា