ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្រកាយប្រឡាយបង្ហូទឹករំដោះបាន ៤ភូមិ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃនេះ
នៅព្រឹកថ្ងៃទី១០ ខែសីហានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់គ្រឿងចក្រចុះកាយប្រឡាយដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃនេះ ហើយក្នុងនោះទឹកបានស្រកធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តឡើងវិញ។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី១០ ខែសីហានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធមូលដ្ឋាន ដើម្បីដាក់គ្រឿងចក្រចុះកាយប្រឡាយបង្ហូទឹកភ្លៀងដែលបង្កឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ។
លោកស្រីចៅសង្កាត់ បានបន្តថា កន្លងមកភូមិចំនួន៤ ដែលលិចលង់ គឺពុំបានលិចលង់ទេលុះដល់ពេលធ្លាក់ខ្លាំងកាលពីថ្ងៃទី៨ និងទី៩ ខែសីហា នេះបង្កឱ្យមានការលិចលង់រហូតដល់ លោកអភិបាលខណ្ឌច្បារអំពៅ បញ្ជាឱ្យយកគ្រឿងចក្រជាច្រើនគ្រឿងចុះកាយប្រឡាយបង្ហូទឹកចេញពីសង្កាត់វាលស្បូវឆ្ពោះទៅ ព្រែកប្រាចូលទៅព្រែកដែលកំពុងស្តាទើបទឹកបានស្រកយ៉ាងលឿនរហូតដល់រីងស្ងួតចំនួន ៤ភូមិ។

ជំនួសមុខឱ្យជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់វាលស្បូវ លោកស្រីចៅសង្កាត់ បានថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលបានដាក់គ្រឿងចក្រកាយប្រឡាយបង្ហូទឹកឱ្យបានរីងស្ងួតដូចដើមវិញ៕
ដោយ៖នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


