ព័ត៌មានជាតិ
គិតត្រឹមបំណាច់ខែកក្កដានេះ រដ្ឋាភិបាលផ្តល់ប្រាក់ជូនស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស. ជាង ២០០ពាន់លានរៀល
តាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទឹកប្រាក់ប្រមាណជាង ២០០ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស. សរុប ៤៤០ ៤៩១នាក់ ដែលមានចំនួនកូនសរុប ៤៤៣ ៥៦១នាក់។

របាយការណ៍បានបញ្ជាក់ថា ក្នុងនោះស្រ្តីសម្រាលកូនភ្លោះពីរ មានចំនួន ៣ ០០៩នាក់ ស្រ្តីសម្រាលកូនភ្លោះបី មានចំនួន ២៩នាក់ និងស្រ្តីសម្រាលបានកូនភ្លោះបួន មានចំនួន ១នាក់។ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចាត់ក្រុមការងារក្រោមឱវាទនាំយកនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០រៀល ដើម្បីបើកផ្ដល់ជូនសមាជិក ប.ស.ស.ម្នាក់ ដែលសម្រាលមាតុភាពបានកូនភ្លោះបី នៅមន្ទីរពេទ្យអង្គឌួងក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីជាសមាជិក ប.ស.ស ឈ្មោះ ស៊ាន ចំណាន ដែលសម្រាលបានកូនភ្លោះបីរូបនេះបានសម្តែងនូវការអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តីសម្រាលកូនដែលជាសមាជិកប.ស.ស. ដែលក្នុងនោះ ស្រ្តីសម្រាលបានកូនមួយទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល។ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


