ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឱ្យសាលាបឋមសិក្សាអូរអាម ខេត្តមណ្ឌលគិរី បន្ថែមម៉ោងសិក្សាដើម្បីសិស្សរៀនបានច្រើន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យសាលាបឋមសិក្សាអូរអាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ថែមម៉ោងសិក្សាតាមលទ្ធភាព ដើម្បីឱ្យសិស្សានុសិស្សរៀនសូត្របានច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

លោកបណ្ឌិត លើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណៈដែលលោកបណ្ឌិតបានដឹកនាំក្រុមការងារទស្សនកិច្ចនៅ សាលាបឋមសិក្សាអូរអាម ដើម្បីពិនិត្យវឌ្ឍនភាពការងារអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្ស។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យសាលាបន្ថែមម៉ោងសិក្សាតាមលទ្ធភាពជាក់ស្តែង និងឈានទៅរៀបចំកម្មវិធីសិក្សាពេញមួយថ្ងៃ ក៏ដូចជាកម្មវិធីក្រៅម៉ោងសិក្សា ជំរុញសកម្មភាពរៀនច្រើន ចេះច្រើន និងមិនអាចខ្វះបានឡើយការចូលរួមគាំទ្រពីមាតាបិតា និងអ្នកអាណាព្យាបាល ដែលត្រូវពិនិត្យជួយជំរុញកូនឱ្យរៀនបន្ថែមនៅផ្ទះ។ លោកបណ្ឌិតក៏បានលើកពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ” តបតាមអនុសាសន៍របស់សម្តេចធិបតី ដែលបានដាក់ចេញនូវវិធានគន្លឹះ ចំនួន ៤ ដើម្បីពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដែលរួមមាន ៖ (១). ការពង្រឹងអភិបាលកិច្ចសាលារៀន (២). ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស (៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

មួយវិញទៀត ការឆ្លើយតបទៅនឹងសំណើរបស់សាលាដែលចង់រៀបចំបណ្ណាល័យស្តង់ដា ជាបឋម បណ្ឌិតសភាចារ្យ បានចាត់ចែងឱ្យក្រុមការងារផ្តល់ជូននូវសៀវភៅកញ្ចប់អំណានដំបូង និងសៀវភៅរឿងមួយចំនួនទៅតាមកម្រិតសិក្សាជូនដល់សាលា ក៏ដូចជាផ្តល់ជូនលោកគ្រូ អ្នកគ្រូដោយផ្ទាល់ ដើម្បីជាជំនួយដល់ការបង្រៀន និងរៀន ហើយនឹងបន្តពិនិត្យមើលលទ្ធផលក្នុងការរៀបចំបណ្ណាល័យស្តង់ដា។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការ បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបាយការណ៍លម្អិតបង្ហាញពីលទ្ធផលដែលសាលាសម្រេចបាន ដែលក្នុងនោះរួមមាន ការរៀបចំកែលម្អបរិស្ថាន ការរៀន និងបង្រៀន ការរៀបចំផែនការដោយដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការកែលម្អសាលារៀន ការរៀបចំធ្វើតេស្តស្តង់ដា និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


