ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តសៀមរាបចាប់បានឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ បានហើយ
លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២០:៣៥នាទីយប់ថ្ងៃទី០៤ ខែមីនាឆ្នាំ២០២១ កម្លាំងក្រុម១ នៃការិយាល័លព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្នុងនោះក៏មានការចូលរួមពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ចុះធ្វើស្រាវជ្រាវរកជនដៃដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរៈបុគ្គលិកកាស៊ីណូ កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី០២ខែមីនា២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លុះដល់វេម៉ោង២១និង៤០នាទី ថ្ងៃទី០៤ខែមីនា២០២១ កងកម្លាំងចាប់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចបន្ទប់ផ្ទះសំណាក់មួយ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។ លោកបន្តថា តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ់នេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។
នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះពេលនាងបើទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបម្រាស ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។
ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួមក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែរកលោហធាតុពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ចិញ្ចៀនលោហធាតុពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់ឲ្យកំលាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យបន្តនីតិវិធី៕
អត្ថបទ៖ កុសល
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ