ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ បន្តចុះដល់ទីរួមខេត្តកែប ពិនិត្យទីតាំងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំងភូមិសាស្រ្តប្រឡាយ ១៥ នៅស្រុកអង្គបូរី-ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងភូមិសាស្រ្តឆ្នេរអង្គោល នៅក្នុងទីរួមខេត្តកែប នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”។


ការចុះនៅទីតាំងឆ្នេរអង្គោល ទីរួមខេត្តកែប ដើម្បីត្រួតពិនិត្យនិយាមកា រួមទាំងធ្វើការផ្ទៀងផ្ទាត់ផែនទីលម្អិតនៃគម្រោងនៅលើភូមិសាស្រ្តជាក់ស្តែង។
ព្រែកជីកហ្វូណនតេជោ ជាគម្រោងទាញទន្លេភ្ជាប់ទៅសមុទ្រនៃគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍របស់ប្រទេសកម្ពុជា។ បើតាមការសិក្សាព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ដែលចំណុចចាប់ផ្តើមចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ការជីកព្រែកនេះធ្វើនៅលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណន។ តម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ ខណៈផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងជាង ៣៨ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងជាង ៧ គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោងនិងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។


ព្រែកជីកប្រវត្តិសាស្រ្តនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។
គម្រោងនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ ខែ គ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកមានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


