ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ និស្សិតជាផ្នែកមួយដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងចាត់ទុកនិស្សិតគឺជាផ្នែកមួយក្នុងការចូលរួមធានា និងជំរុញឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឆ្នាំ២០៥០។ ដូច្នេះ កូនខ្មែរជោគជ័យ ពលរដ្ឋខ្មែរជោគជ័យ នឹងនាំមកនូវជោគជ័យដល់ប្រទេសជាតិទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា៖ «អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗជោគជ័យ មិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យ គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា និស្សិតម្នាក់ៗជាផ្នែកមួយក្នុងការចូលរួមសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ ក្នុងនោះភាពជោគជ័យរបស់យើងទាំងអស់គ្នា មិនមែនអាចកាត់ផ្តាច់ដោយឡែកពីភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគតរបស់ខ្លួន ទៅនឹងអនាគតរបស់ប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានចាត់ទុកធនធានមនុស្ស ជាអាទិភាពទី១ ដោយបានផ្តល់បរិយាកាសក្នុងការពង្រីកឱកាសជូនយុវជន សិស្ស និស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងប្រើប្រាស់សមត្ថភាពក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមដែរថា កត្តាកំណត់មាគ៌ាជីវិតឱ្យជោគជ័យនេះ គឺការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ។ ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងដូចគ្នាក្នុងការរៀបចំបរិយាកាស ក៏ដូចជាស្វែងរកឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការទាក់ទាញវិនិយោគិនផង និងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយផង។ ឯកឧត្តម ក៏បានជំរុញឱ្យនិស្សិតបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយចូលរួមជាមួយគ្នា ដើម្បីអនាគតប្រជាជាតិកម្ពុជា។
គួរជម្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួននៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


