ព័ត៌មានជាតិ
អាជ្ញាធររាជធានី បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ការជំងឺគ្រុនឈាម
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីក្នុងការបាញ់ថ្នាំសម្លាប់មូស សូមបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរាជធានីភ្នំពេញ។

ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៧សីហានេះ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ បាញ់ ថ្នាំ សម្លាប់ មូសតាម ខណ្ឌ សង្កាត់ ភូមិ និង សហគមន៍ ក្នុង រាជធានី ភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាលដោយអាជ្ញាធរនិងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្តដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ ហើយកម្លាំងរបស់យើងមួយចំនួនទៀតបានយកមកប្រើប្រាស់ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាមទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលបន្តថា កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមបាញ់ថ្នាំសម្លាប់មូសនេះ ឱ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។

លោកលើកឡើងទៀតថា ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជំងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើឱ្យក្មេងមានជំងឺគ្រុនឈាម កាលណាកើតមានជំងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការ បាញ់ ថ្នាំ សម្លាប់ មូសនេះ ក្រុមការងារបានបែងចែកជាក្រុមចុះបាញ់នៅ ក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌមានជ័យ ,ខណ្ឌសែន សុខ ,ខណ្ឌពោធិសែនជ័យ ,ខណ្ឌឫស្សីកែវ , ខណទួលគោក ,ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


