ព័ត៌មានជាតិ
៧ ខែ ឆ្នាំនេះ មានមនុស្សស្លាប់-របួស ៣៥ នាក់ ដោយសារខ្យល់កន្ត្រាក់ ថយចុះជាង ៤ ដង
រយៈពេល ៧ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ៣៥ នាក់ មានការថយចុះជាង ៤ ដង បើធៀបទៅនឹងរយៈពេល ៧ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅដែលមានមនុស្សស្លាប់ និងរបួសជាង ១៥០ នាក់ និងខូចខាតផ្ទះសម្បែងជាង ១ ម៉ឺន ៤ ពាន់ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ សីហា នេះថា ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៩ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៤៥៩ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ៣ ៥៥២ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ អគារ របើកតូបផ្សារចំនួន ២៦ តូប អគាររដ្ឋបាលចំនួន ១៤ អគារ ស្លាប់មនុស្សចំនួន ៤ នាក់ និងរងរបួសចំនួន ៣១ នាក់។
លោកបានបន្តថា ក្នុងនោះនៅក្នុងខែកក្កដាឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៧ លើក នៅរាជធានី-ខេត្ត ចំនួន ១៧ បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៨២ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ២៤១ ខ្នង ស្លាប់មនុស្សចំនួន ១ នាក់ និងរងរបួសចំនួន ៧ នាក់។

លោកបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹង ៧ ខែ ឆ្នាំ ២០២៣ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៧ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២២១ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១ ៨៨០ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ១២ ២០៨ ខ្នង របើកដំបូលសាលារៀនចំនួន ៨៧ អគារ របើកតូបផ្សារចំនួន ៧៧ តូប អគាររដ្ឋបាលចំនួន ៣៨ អគារ ស្លាប់មនុស្សចំនួន ៨ នាក់ និងរងរបួសចំនួន ១៤៥ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


